រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានប្រគល់ជូន ផ្លែមៀន ចំនួន ០៥ កេស ដើម្បីចែកជូនដល់មន្រ្តីរាជការសាលាក្រុង និងបងៗប្រជាការពារ ដែលកំពុងមមារញឹកនឹងការងារក្នុងស្ថានភាពកូវីដ១៩

ថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានប្រគល់ជូន ផ្លែមៀន ចំនួន ០៥កេស ដើម្បីចែកជូនដល់មន្រ្តីរាជការសាលាក្រុង និងបងៗប្រជាការពារ ដែលកំពុងមមារញឹកនឹងការងារក្នុងស្ថានភាពកូវីដ១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកឧត្តមសេនីយ៍ឯក គិត ទៀ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានផ្តល់ជូនរដ្ឋបាលសាលាខេត្តកោះកុង ។
………………………………..
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមលោកទាំងទ្វេរ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមមានសុខុមាលភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និង ជួបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង