ស្រុកកោះកុង: ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំជ្រោយប្រស់ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួម មាន: មន្ត្រីប៉ុស្តិ៍រដ្ឋបាលចំនួន ០១នាក់ បន្តចុះយាមតាមគោលដៅ ចំណុច ព្រែកតាចាន់ ស្ថិត នៅភូមិជ្រោយប្រស់ ដើម្បីពិនិត្យ វាស់កម្តៅប្រជាពលរដ្ឋ ដែលធ្វើដំណើរ ចេញ-ចូល មកក្នុងឃុំជ្រោយប្រស់ សំដៅការពារការីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់