រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង  បានដឹកនាំកម្លាំងអធិការដ្ឋាន  និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង គោរព​ទង់ជាតិ នៅអធិការដ្ឋានស្រុកកោះកុង

ស្រុកកោះកុង​៖ ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីព្រឹក  លោកវរសេនីយ៍ឯក សៀង  ហ៊  អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង  បានដឹកនាំកម្លាំងអធិការដ្ឋាន  និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង ប្រជុំជួរគោរពទង់ជាតិ នៅ​អធិការដ្ឋាន​នរគបាលស្រុក​កោះកុង​។​

ក្នុងនោះដែរ លោក អធិការ បានធ្វើការផ្សព្វផ្សាយណែនាំដូចខាងក្រោម៖
- ផ្សព្វផ្សាយណែនាំតាមបណ្ដាលជំនាញផ្នែកនីមួយៗ  អនុវត្តការងារតាមជំនាញរបស់ខ្លួន និងត្រូវចុះបញ្ជីវត្តមានប្រចាំថ្ងៃជានិច្ច
-ផ្សព្វផ្សាយ និងពង្រឹងវេនប្រចាំការនៅអធិការដ្ឋាន នាពេលយប់។
- ការត្រៀម​កម្លាំងកង​អន្តរាគមន៍​ជាប្រចាំ នៅ​អធិការដ្ឋាន​នរគបាលស្រុក
- ចូលរួមការទប់ស្កាត់ការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺពាក់ម៉ាស់ បាញ់អាកុល វាស់កម្តៅជាប្រចាំ និងអនុវត្តតាមការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នូវវិធានការ​ ''៣កុំ  ៣ការពារ''។ 

ប្រភព ៖ អធិការដ្ឋាន​នរគបាលស្រុក​កោះកុង​

អត្ថបទទាក់ទង