រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ តាមរយៈ ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់។

តាងនាម ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកកោះកុងទាំងមូល សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ដែលបាន ផ្តល់នូវអំណោយដ៏ថ្លៃថ្លាមានដូចជា៖ ថ្នាំពេទ្យ Libomine ចំនួន ១កេស BenDs ចំនួន ១កេស Trifene ចំនួន ១កេស អាល់កុលចំនួន ២កាន ម៉ាសចំនួន ១កេស ជែលចំនួន ៣០ដប និង មីចំនួន ២០កេសធំ ដល់រដ្ឋបាលស្រុកកោះកុង ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅក្នុងស្រុកកោះកុង តាមរយៈ ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់។យើងខ្ញុំទាំងអស់គ្នា សូមចងចាំ និងដឹងគុណជានិច្ច ចំពោះកាយវិកាដ៏ល្អប្រពៃនេះ ដែលបានស្តែងឱ្យឃើញ នូវទឹកចិត្តដ៏ល្អថ្លៃថ្លា និងប្រកបដោយសមានចិត្តសប្បុរសធម៌របស់ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ បានចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ កាលៈទេសៈទាំងអស់។ ជាពិសេស សម្តេចពិជ័យសេនា ជាប្រតិបត្តិករដ៏ឆ្នើម នៃនយោបាយ ឈ្នះ ឈ្នះ ស្ថិត ក្រោមការដឹកនាំដ៏ជាញជ័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក អគ្គមគ្គុទេសក៍ឯក នៃនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាព ជាមរតកដ៏វិសេសវិសាលបំផុតជូនជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹង បន្តចូលរួមការពារ ថែរក្សាសន្តិភាព បន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តនូវវិធានការរបស់ ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុតគឺ “៣ការពារ និង ៣កុំ” ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ជំងឺកាចសាហាវផ្សេងៗទៀតក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ជាថ្មីម្តងទៀត យើងខ្ញុំ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកកោះកុងទាំងមូល សូមប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ សូមទទួលបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចពិជ័យសេនា និង លោកជំទាវ មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ។

ប្រភព: រដ្ឋបាលស្រុកកោះកុង

អត្ថបទទាក់ទង