រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកវរសេនីយ៍ឯក អ៊ុន ច័ន្ទមណី នាយសេនាធិការរង នៃទីបញ្ជា ការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានអញ្ចើញជាគណ:អធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពី ការចែកប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមា

ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកវរសេនីយ៍ឯក អ៊ុន ច័ន្ទមណី នាយសេនាធិការរង នៃទីបញ្ជា ការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានអញ្ចើញជាគណ:អធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពី ការចែកប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កន្លងមក របស់ក្រសួងការពារជាតិ ជូនដល់ប្រជាពលរដ្ឋនៅស្រុកមណ្ឌលសីមា ។
កិច្ចប្រជុំបានអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរង ស្រុក ក្រុមការងាររបស់តំបន់ប្រតិបត្តិការសឹករងខេត្តកោះ កុង លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជ អាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក-លោកស្រីមេឃុំ មេភូមិ នាយប៉ុស្តិ៍នគររដ្ឋបាលឃុំ និងស្មៀនឃុំ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង