ស្រុកកោះកុង: ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំជ្រោយប្រស់ លោក កែវ សុគៀង ជំទប់ទី១ឃុំ បានដឹកនាំកម្លាំងរួមមាន: មន្ត្រីប៉ុស្តិ៍រដ្ឋបាលចំនួន ០១នាក់ និងកម្លាំងប្រជាការពារឃុំចំនួន ០១នាក់ បន្តចុះយាមតាមគោលដៅ ចំណុច ព្រែកតាចាន់ ស្ថិតនៅភូមិជ្រោយប្រស់ ដើម្បីពិនិត្យ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ចេញ-ចូល មកក្នុងឃុំជ្រោយប្រស់ សំដៅការពារការីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់