រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតាតៃក្រោម បានរៀបចំបើកសំណើដេញថ្លៃលើគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ២៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់១៥០ មម និងដាក់ស្លាកសញ្ញាគម្រោង ០១ផ្ទាំង នៅភូមិអន្លង់វ៉ាក់។

ស្រុកកោះកុង: ថ្ងៃសុក្រ ៤រោច ខែ ស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័កកព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រាំបួនព្រឹក រដ្ឋបាលឃុំតាតៃក្រោម បានរៀបចំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២១​ គម្រោងសាសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ២៣៥ម៉ែត្រ ទទឹង ៤ម កំរាស់ ០.១៥ម ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ដែលមានទឹកប្រាក់សរុប ១៥០.៣៧១.០២០រៀល ក្រោមអធិបតីភាពលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ ដោយមានការចូលរួមពីលោក ឡាំ ទី មន្រ្តីគាំទ្របច្ចកទេសខេត្ត និងលោក សំ ពិសិដ្ឋ មន្ត្រីគាំទ្រឃុំ និងមានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ៦ក្រុមហ៊ុន និងអ្នកចូលរួមសរុបចំនួន ២៣ នាក់ ស្រី ០៩នាក់ ។ ជាលទ្ធផល ក្រុមហ៊ុនដែលទទួលបានឈ្នះក្នុងការដេញថ្លៃទី១ គឺក្រុមហ៊ុន ពៅ ផល្លា ក្នុងតម្លៃដេញ ៩៣.០០០.០០០ រៀល ។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង