រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ ណាយ សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ លោក សយ សឿន មេភូមិ២ និង អនុភូមិ២ បានចុះដាក់ស្លាកធ្វើចត្តាឡីស័កគ្រួសារពាក់ព័ន្ធអ្នកមានវិជ្ជមានកូវិដ-១៩

ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នៅវេលាម៉ោង ៣:៣០នាទីរសៀល លោកស្រី គង់ ណាយ សមាជិកក្រុមប្រឹក្សាសង្កាត់ លោក សយ សឿន មេភូមិ២ និង អនុភូមិ២ បានចុះដាក់ស្លាកធ្វើចត្តាឡីស័កគ្រួសារពាក់ព័ន្ធអ្នកមានវិជ្ជមានកូវិដ-១៩ ចំនួន០១ខ្នងផ្ទះ មានសមាជិកគ្រួសារសរុប ០១នាក់ ឈ្មោះ អឿន ចាន់នី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ដងទង់ ព្រមទាំងបាននាំយកអំណោយទៅចែកជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះបានចំនួន០២គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ១បាវតូច ទឹកសុទ្ធ០២យួរ ត្រីខកំប៉ុង មីកញ្ចប់ និងគ្រឿងបរិភោគមួយចំនួនទៀត។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង