រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត សមាជិកក្រុមការងារ​គណៈកម្មាការ​គ្រប់គ្រងគម្រោងស្រុកកោះកុង បានចុះពិនិត្យមើលស្ថានភាពទឹកហូរច្រោះដាច់ផ្លូវនៅចំណុចផ្លូវក្រាលក្រួសក្រហមទៅកាន់ភូមិកោះកុងក្នុង

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយទទួលបានដំណឹងថា​មានទឹកហូរច្រោះបាក់ខូចផ្លូវដោយសារទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមក លោក ជា សូវី អភិបាល នៃគណៈអភិបាល​និងជា​ប្រធាន​ក្រុមការងារគណៈកម្មាការគ្រប់គ្រងគម្រោងស្រុកកោះកុង បានចាត់ឱ្យលោក អ៊ឹង បឺត
សមាជិកក្រុមការងារគណៈកម្មាការគ្រប់គ្រងគម្រោងស្រុកកោះកុង ចុះទៅពិនិត្យមើលស្ថានភាពទឹកហូរច្រោះដាច់ផ្លូវនៅចំណុចផ្លូវក្រាលក្រួសក្រហមទៅកាន់ភូមិកោះកុងក្នុង ដែលមានការហូរកាត់ទទឹងផ្លូវប្រវែង ១ម៉ែត្រ ដែលដាច់មិនអាចធ្វើដំណើរបាន ដោយសារ​ទឹកភ្លៀង​ហូរច្រោះនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ទន្ទឹម​ជាមួយ​គ្នានោះផងដែរ លោក អ៊ឹង បឺត ក៏បានដឹកនាំ​នូវក្រុម​យុវជនស្ម័គ្រចិត្តធ្វើការជួសជុលជាបណ្តោះបណ្តោះអាសន្ន ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមានការងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅ​វិញទៅមកផងដែរ។​

អត្ថបទទាក់ទង