រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង​ស្រុកកោះកុង អញ្ជើញ​ចុះពិនិត្យដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ដូសទី២ ដល់កុមារ និងយុវជនដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ នៅមណ្ឌលសុខភាពត្រពាំងរូង

ស្រុកកោះកុង ៖ ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកស្រី អ៊ិន សុភី​ អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង បានចុះពិនិត្យដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ដូសទី២ ដល់កុមារ និងយុវជនដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ សម្រាប់កុមារ និងយុវជនដែលរស់នៅបណ្តាឃុំទាំង៤ នៃស្រុកកោះកុង ខេត្តកោះកុង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១​ នៅមណ្ឌលសុខភាពត្រពាំងរូង ស្ថិតនៅ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

ក្នុងឱកាសនោះផងដែរ លោកស្រី អភិបាលរង ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង​ ជូនចំពោះក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ មន្ទីរ​សុខាភិបាលខេត្តកោះកុង ក្រុមគ្រូពេទ្យ​មណ្ឌលសុខភាព​ត្រពាំងរូង និងក្រុមការងារចាក់វ៉ាក់សាំង  ដែលបានប្រតិបត្តិការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុជីវធម៌ល្អប្រពៃជាមួយប្រជាពលរដ្ឋ ព្រមទាំងទឹកចិត្តសោមនស្សរីករាយ សហការគ្នាបានយ៉ាងល្អ និងអរគុណកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមការងារប្រកបដោយទឹកចិត្តរីករាយនិងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ព្រមទាំងសូមអរគុណដល់ប្រជាពលរដ្ឋទូទាំងឃុំត្រពាំងរូង ដែលបាននាំយកកូនក្មួយ មកទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ ដោយរក្សាបាននូវសេចក្ដីថ្លៃថ្នូរ មានសុជីវធម៌ មានសណ្ដាប់ធ្នាប់រៀបរយល្អ តាមការណែនាំរបស់ក្រុមការងារ។

អត្ថបទទាក់ទង