ស្រុកកោះកុង: ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានសហការជាមួយ បុគ្គលិកបុ៉ស្តិ៍សុខភាពជ្រោយប្រស់ ធ្វើតេស្ត ដោយឧបករណ៍តេស្តរហ័សលើប្រជាពរដ្ឋ ដែលមានការពាក់ព័ន្ធ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ បានចំនួន ១៣៦នាក់ ស្រី ៦២នាក់ នៅប៉ុស្តិ៍សុខភាពជ្រោយប្រស់ ។ ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ មានចំនួន ០៥ នាក់ ស្រី ០៤នាក់ ។ បន្ទាប់មកក្រុមការងារ បានបញ្ជូនពួកគាត់ទៅព្យាបាលនៅវិទ្យាល័យកោះកុង ។ និងបានធ្វើចត្តាឡីស័កចំនួន ០៥គ្រួសារ ស្មើ ១២នាក់ ស្រី ០៥នាក់ ថ្មីបន្ថែមទៀត។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់