រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាសន្តិសុខ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាសន្តិសុខ នៅខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាបច្ចុប្បន្នខេត្តកោះកុងរបស់យើង ពិតជារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរទាំងក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ ចំពោះនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចគ្នាដែរ។ ទោះបីជាយើងកំពុងមមាញឹក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ កងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញតួនាទី ភារកិច្ចបានល្អប្រសើរជាប់ជាប្រចាំ។ ក្នុងរយៈចុងក្រោយនេះក្នុងខេត្តកោះកុង បានរកឃើញមេរោគបំប្លែងថ្មី ដែលតា ដែលជាមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័ស ទន្ទឹមនេះសូមកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្ត និងពង្រឹងការទប់ស្កាត់ពលករ ដែលឆ្លងដែនទាំងអស់ត្រូវធ្វើចត្តាឡីស័កគ្រប់ៗគ្នាចៀសវាង ការធ្វេសប្រហែសធ្វើឱមានការឆ្លងរីករាលដាលជំងឺក្នុងសហគមន៍ទៀត។ កម្លាំងការពារគ្រប់អង្គភាព នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរាយការណ៍ និងទប់ស្កាត់ឱ្យខានតែបានចំពោះពលករ ដែលបានឆ្លងដែនគឺ ត្រូវធ្វើការអប់រំ ណែនាំ និងជំរុញឱ្យពួកគាត់ត្រូវធ្វើតេស្តរហ័ស និងធ្វើចត្តាឡីស័កសិន មុននឹងបញ្ជូនទៅកាន់គេហដ្ឋាន រឺស្រុកកំណើតវិញ៕

អត្ថបទទាក់ទង