ស្រុកកោះកុង.ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ និងសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Sinovac) ដូសទី២ ជូនដល់កុមារា កុមារី ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ អាយុក្រោម ១៨ឆ្នាំ សម្រាប់កុមារា កុមារី ដែលរស់នៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅមណ្ឌលសុខភាពត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ប្រភព: រដ្ឋបាលឃុំត្រពាំងរូង