រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មូលនិធិសប្បុរសធម៌ជនជាតិចិន នៅក្រៅប្រទេសចិន និងសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា បានឧបត្ថម្ភសម្ភារមួយចំនួន ជូនដល់ខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោក ធីវ គានថាវ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តកោះកុង និង លោកអនុប្រធាន បានអញ្ជើញទទួលសម្ភារមួយចំនួន រួមមាន ម៉ាស៊ីនផលិតអ៊ុកស៊ីហ្សែន ១គ្រឿង ខោអាវវេជ្ជសាស្រ្តរបស់អង់គ្លេស ៦ឈុត និង ម៉ាស ២៤០បន្ទះ ដែលជាការឧបត្ថមពីកម្មវិធីសប្បុរសធម៌ Pundarika ឆ្លងកាត់តាមរយៈមូលនិធិសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេសចិន និងសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា ជូនដល់ខេត្តកោះកុង តាមរយ:ការិយាល័យ កុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។

អត្ថបទទាក់ទង