ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីឧទ្យានុរក្សចូលរួមវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ Zoom meeting ស្ដីពី "ការការពារ បង្ការទប់ស្កាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាពដល់មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ" ក្រោមការដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម នៃក្រសួងបរិស្ថាន ។ វគ្គបណ្ដុះបណ្ដាលនេះបានអនុវត្តតាមគោលការណ៍ "៣ការពារ ៣កុំ" របស់រាជរដ្ឋាភិបាល ហើយវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង បង្កើតកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០២១-២០២៥ របស់ក្រសួងសុខាភិបាល ព្រមទាំងបង្កើតសមត្ថភាព និងចំណេះដឹងដល់មន្ត្រីឧទ្យានុរក្សទាក់ទងទៅនឹងវិធានការការពារការទប់ស្កាត់ជំងឺគ្រុនចាញ់ និងរបៀបថែទាំសុខភាពអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងពេលបំពេញការងារ ។