ស្រុកកោះកុង: ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំជ្រោយប្រស់ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: មន្ត្រីប៉ុស្តិ៍រដ្ឋបាលចចំនួន ០២នាក់ និងកម្លាំងប្រជាការពារឃុំចំនួន ០៣នាក់ បន្តចុះយាមតាមគោលដៅ ចំណុច ព្រែកតាចាន់ ស្ថិតនៅភូមិជ្រោយប្រស់ ដើម្បីពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ ដែលធ្វើដំណើរ ចេញ-ចូល មកក្នុងឃុំជ្រោយប្រស់ បានចំនួន ១៣នាក់ ស្រី ០៥នាក់ សំដៅការពារការីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងបានណែនាំអោយពួកគាត់ចូលរួមគោរពអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់