រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរងក្រុង បានដឹកនាំអាជ្ញាធរភូមិ សង្កាត់ និងកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋបាលក្រុង បានចូលរួមសហការជាមួយមន្ទីរសុខាភិបាលដើម្បីចុះពិនិត្យ និងយកសំណាករកវីរុស covid 19 លើអាជីវករលក់ដូរក្នុងផ្សារដងទង់ និងអាជីវករជុំវិញបរិវេណផ្សារដងទង់

ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៨:០០នាទីព្រឹកដោយមានការចាត់តាំងពីលោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុង លោក ឈឹម ចិន អភិបាលរងក្រុង បានដឹកនាំអាជ្ញាធរភូមិ សង្កាត់ និងកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋបាលក្រុង បានចូលរួមសហការជាមួយមន្ទីរសុខាភិបាលដើម្បីចុះពិនិត្យ និងយកសំណាករកវីរុស covid 19 លើអាជីវករលក់ដូរក្នុងផ្សារដងទង់ និងអាជីវករជុំវិញបរិវេណផ្សារដងទង់ ។ ជាលទ្ធផលក្នុងថ្ងៃនេះយើងបានពិនិត្យអាជីវករបានសរុបចំនួន ៣៩២ នាក់ស្រី ៣១៨ នាក់ ។មានវិជ្ជមាន០១នាក់ ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ទីកន្លែងយកសំណាកនៅផ្សារដងទង់។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង