រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹការចុះបញ្ជីដីរដ្ឋ និងដីប្រជាពលដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹការចុះបញ្ជីដីរដ្ឋ និងដីប្រជាពលដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
របៀបវារៈកិច្ចកិច្ចប្រជុំមានចំនួនបួនដូចខាងក្រោម៖
១. ការចុះបញ្ជីដី បប០១ ដែលមិនជាប់បណ្តឹងជូនប្រជាពលរដ្ឋ
២. ការពិនិត្យលទ្ធភាពនៃការចុះបញ្ជីដី បប០១ ដែលជាប់បណ្តឹង
៣. ការចុះបញ្ជីដីឯកជនរបស់រដ្ឋ(របស់មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ)
៤. ការចុះបញ្ជីដីសង្គមកិច្ចក្នុងភូមិសាស្ត្រខេត្តកោះកុង
៤. ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីដាច់ដោយដុំ៕

អត្ថបទទាក់ទង