រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុំ ចន្ថា បាននាំយកផ្លែមៀនរបស់ ឧកញ៉ា បណ្ឌិត អុឹង ឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំនួន ១,០០០គីឡូក្រាម ប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ ចន្ថា បាននាំយកផ្លែមៀនរបស់ ឧកញ៉ា បណ្ឌិត អុឹង ឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំនួន ១,០០០គីឡូក្រាម ប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីចូលរួមគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា បណ្ឌិត អុឹង ឃាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង