ព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
ការិយាល័យស្រ្តីនិងសុខភាព-ស្រ្ដីនិងការអប់រំ នៃមន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយការិយាល័យសង្គមកិច្ចនិងសុខុមាលភាពស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយ ស្ដីពី ការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មីប្រភេទដែលតា (Delta) ដោយអនុវត្តន៍នូវវិធាន ៣ការពារ ៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋរស់នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ចំនួន ២៨នាក់ (ស្រី ២១នាក់) នៅវត្តទួលគគីរ។