រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខៀវ សង្វាត ជំទប់ទី២ ឃុំកោះកាពិ បានដឹកនាំក្រុមការងារឃុំ ចុះផ្សព្វផ្សាយ និងបិទសេចក្តីណែនាំរបស់រដ្ឋបាលស្រុកកោះកុង និងសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត នៅភូមិ២ (កោះកាពិ) ។


ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំ លោក ខៀវ សង្វាត ជំទប់ទី២ ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំនួន ០១នាក់ អាជ្ញាធរភូមិ២ ចំនួន ០១ នាក់ ចុះធ្វើការផ្សព្វផ្សាយ និងបិទសេចក្តីណែនាំ លេខ០០២/០២១ របស់រដ្ឋបាលស្រុកកោះកុង ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ និងសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្ត លេខ ០៣១/០២១ សសរ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្តីពីការពិន័យអន្តរការណ៍ចំពោះ បុគ្គលដែល មិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លង កាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាសស្រ្តខេត្តកោះកុង ជូនប្រជាពលរដ្ឋនៅទូទាំងភូមិ២ (កោះកាពិ) ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង