រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែងបានចុះណែនាំគ្រួសារពាក់ព័ន្ធអ្នកជម្ងឺកូវីដ-១៩ ដែលធ្វើចត្តាឡីស័កនៅផ្ទះ

ថ្ងៃពុធ ១០ កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១វេលាម៉ោង ១០:០០នាទីព្រឹក លោក ហួត ហេង ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងវែង លោក សោម សាវឿន ក្រុមប្រឹក្សាសង្កាត់ សហការជាមួយបុស្តិ៍នគរបាលសង្កាត់ រួមជាមួយមេភូមិ អនុភូមិ សមាជិកភូមិស្ទឹងវែង បានចុះណែនាំគ្រួសារពាក់ព័ន្ធអ្នកជម្ងឺកូវីដ-១៩ ដែលធ្វើចត្តាឡីស័កនៅផ្ទះ(សុះ នីតា,សា ម៉ារី) ចំនួន ០១គ្រួសារ សមាជិកគ្រួសារ ០២នាក់ រស់នៅភូមិស្ទឹងវែង។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង