រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង មានកិត្តិយសសូមថ្លែងអំណរគុណចំពោះ លោក សែម សំអាង និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាចំនួន ២០០ ០០០ រៀល (ពីររយពាន់រៀលគត់) ដែលបានចូលរួមជាចំណែកសម្រាប់សងថ្លៃរោងចាក់វ៉ាក់សាំង ។

ស្រុកកោះកុង: ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលឃុំត្រពាំងរូង មានកិត្តិយសសូមថ្លែងអំណរគុណចំពោះ លោក សែម សំអាង នាយករងរដ្ឋបាលសាលាស្រុកកោះកុង និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល (ពីររយពាន់រៀលគត់) ដែលបានចូលរួមជាចំណែកសម្រាប់សងថ្លៃរោងចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារា កុមារី ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ក្រោមអាយុ ១៨ឆ្នាំ និងដើម្បីចូលរួមចំណែកក្នុងការទ្រទ្រង់នូវសកម្មភាពទប់ស្តាត់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង​សហគមន៍ ក្នុងឃុំត្រពាំងរូង។​ រដ្ឋបាលឃុំត្រពាំងរូង សូមជូនពរលោក និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស​ចៀសផុតពីជំងឺកូវីដ​-១៩​។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង