/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មសាវម៉ាវ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

វេលាម៉ោង ១៤ ៖ ៣០ នាទីរសៀល

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មសាវម៉ាវ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ដោយមានការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការអញ្ជើញចូលរួមពីអាធរស្រុក ឃុំ ភូមិ និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មបាំង ព្រមទាំងកសិករដែលជាសមាជិកបណ្តុំមកទទួលបានសម្ភារៈធាតុចូលកសិកម្ម មានចំនួន ៣៨គ្រួសារ។

សម្ភារដែលផ្តល់ជូនរួមមាន៖

១. ជីបំប៉ន ១៥.១៥.១៥ ចំណុះ ៥០គីឡូក្រាម ចំនួន ១០០បាវ

២. ថ្នាំការពាតសត្វល្អិត (ស្រកានាគ) ចំនួន ១៨៨កញ្ចប់

៣. ថ្នាំដង្កូវទូទៅចំណុះ ០,៥០លីត្រ ចំនួន ០៦ដប

៤. ថ្នាំ Superzin 80wp ចំនួន ០៦កញ្ចប់ធំ។   

ការផ្តល់ទុនសហវិនិយោគ បានដំណើរការដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងអនាម័យ។

ក្នុងការសម្របសម្រួលចែកទុនសហវិនិយោគជាធាតុចូលកសិកម្មនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក៏បានលើកទឹកចិត្តបងប្អូនកសិករ និងផ្តល់ការណែនាំបច្ចេកទេសលើការគ្រប់គ្រង និងដាំដុះ ការប្រើប្រាស់ជី និងថ្នាំកសិកម្មអោយបានត្រឹមត្រូវ ព្រមទាំងដោយការប្រុងប្រយ័ត្នខ្ពស់ ដែលគិតគូពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនរបស់កសិករ អ្នកហូបក៏ដូចជាបរិស្ថានជុំវិញផងដែរ ពិសេសជាងនេះទៅទៀតក្រុមការងារក៏បានណែនាំកសិករបណ្តុំអោយមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ១៩ទាំងអស់គ្នា។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង