/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

វេលាម៉ោង ០៨ ៖ ៣០ នាទីព្រឹក

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត និងមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល លោកក្រុមប្រឹក្សាឃុំ ព្រមទាំងកសិករដែលជាសមាជិកបណ្តុំមកទទួលបានសម្ភារៈធាតុចូលកសិកម្ម មានចំនួនសរុប ៥០នាក់ ស្រី ៣២នាក់ ដែលធ្វើឡើងនៅស្នាក់ការសហគមន៍ព្រៃឈើព្រែកជីក ។

សម្ភារកសិកម្មដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុមួយចំនួន ដែលផ្តល់ជូនកសិករបណ្តុំបន្លែរួមមាន ៖

១.កៅស៊ូគ្របរង ចំនួន ២៥ដុំ (៤០០ម៉ែត្រ/ដុំ)

២.ទុយោដំណក់ទិកចំនួន ២៥ដុំ (១០០០ម៉ែត្រ/ដុំ)

៣.ត្រេបណ្តុះកូនចំនួន ២៥០ត្រេ

៤.គ្រាប់ពូជសណ្តែកកួរចំនួន ២៥កញ្ចប់

៥.គ្រាប់ពូជត្រសក់ចំនួន ២៥កញ្ចប់ រួមនិងជីថ្នាំកសិកម្មមួយចំនួនទៀត។

ការផ្តល់ទុនសហវិនិយោគ បានដំណើរការដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងអនាម័យ និងបានធ្វើការបែងចែកកសិករជា ៥ជុំ (១០នាក់/ជុំ) ពេលវេលាផ្សេងៗពីគ្នា ដើម្បីមកទទួលសម្ភារ។ ដំណើរការផ្តល់ទុនសហវិនិយោគនូវសម្ភារធាតុចូលកសិកម្មដល់កសិករសមាជិកបណ្តុំបន្លែ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ដោយមានកិច្ចសហការណ៍យ៉ាងល្អទាំងថ្នាក់ស្រុក ឃុំ ភូមិ មន្រ្តីជំនាញ និងបងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • ហេង គីមឆន/
    26/08/2026

    ប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ​២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធកម្មវិធី Zoom

  • មន្ទីរកិច្ចការនារី/
    26/08/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់រដ្ឋបាល” នៅខេត្តតាកែវ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ផង់ សុផាន់ណា មេឃុំឫស្សី សហការជាមួយលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ទិញលក់អេតចាយឪ្យពិនិត្យមើលឱ្យបានច្បាស់លាស់មុននិងទិញអេតចាយ។ ចំនួន៣ទីតាំង ក្នុងនោះភូមិត្រពាំងឈើត្រាវ ចំនួន១ ទីតាំង និងភូមិគគីរជ្រុំ ចំនួន២ ទីតាំង ។បានធ្វើកិច្ចសន្យាចំនួន២ទីតាំងក្នុងភូមិត្រពាំងឈើត្រាវ១ទីតាំង ក្នុងភូមិគគីរជ្រុំចំនួន១ទីតាំង។ដោយ១ទីតាំងទៀតពុំបានធ្វើកិច្ចសន្យាទេ(ម្ចាស់ទីតាំងមិននៅ)។

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ