រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង ចុះត្រួតពិនិត្យ​ដំណើរការ​សាងសង់​សាលារៀនបឋមសិក្សាកោះកុងក្នុង នៅ​ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង ដឹកនាំក្រុមការងារ ​ចុះត្រួតពិនិត្យ​ដំណើរការ​សាងសង់​សាលារៀនបឋមសិក្សាកោះកុងក្នុង ដែលជាគម្រោងជំនួយរបស់អង្គការសហព័ន្ធសាលារៀនពិភពលោក (UWS) អគារសិក្សាចំនួន ០១ខ្នង មាន០៤បន្ទប់ ដោយគម្រោងនេះមានបំពាក់ប្រព័ន្ធសូឡាមួយឈុត ជួសជុលផ្ទះគ្រូ​០១ខ្នង មាន០២បន្ទប់ បន្ទប់ទឹក០១ មាន ០៥បន្ទប់ (បន្ទប់ប្រុសចំនួន០២ បន្ទប់ស្រីចំនួន០២ និងកន្លែងលាងដៃចំនួន០១) ម៉ាស៊ីនភ្លើង០១ និងសម្ភារៈបង្រៀន និងរៀនមួយចំនួនទៀត ដែលស្ថិត​នៅ​ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

សមាសភាពចូលរួមមាន​លោក លោកស្រី​អភិបាលរងស្រុក នាយករង​សាលាស្រុក និងការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ចំណុះរដ្ឋបាលស្រុក​កោះកុង និងលោកស្រីមេឃុំត្រពាំងរូង។​

អត្ថបទទាក់ទង