រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារអនុគណៈកម្មការទី១០ ចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ លោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ និងលោក ហាន់ ចក់ ក្រុមការងារមន្ទីរធម្មការ និងសាសនា ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី៣១ ឈ្មោះ វ៉ាន់ ពៅ ភេទស្រី អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានទទួលមរណភាពកាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ សាកសពនេះបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ វេលា០១:៤៥នាទីរសៀល។

អត្ថបទទាក់ទង