រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ និងដាក់ស្លាកសញ្ញាចំនួន ០១កន្លែង ក្នុងភូមិត្រពាំងរូង នៅសាលាឃុំត្រពាំងរូង។

ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃច័ន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:៤៥នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ០,២៩៥ គីឡូម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ និងដាក់ស្លាកសញ្ញាចំនួន ១កន្លែង ក្នុងតម្លៃប៉ាន់ស្មានជាទឹកប្រាក់ចំនួន ១៥២.៨៦៥.១៩៥ រៀល (មួយរយហាសិបពីរលាន ប្រាំបីរយហុកសិបប្រាំពាន់ មួយរយកៅសិបប្រាំរៀលគត់) ស្ថិតក្នុងភូមិត្រពាំងរូង (ជាមូលនិធិឃុំឆ្នាំ២០២១) ក្រោមអធិបតីភាព លោកស្រី កង ឡាយ មេឃុំត្រពាំងរូង សមាសភាពចូលរួមមាន: ក្រុមប្រឹក្សាឃុំត្រពាំងរូង លោក ឡាំ ទី ប្រធានការិយាល័យផែនការ នៃទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង និងជាមន្ត្រីជំនួយបច្ចេកទេសខេត្តប្រចាំស្រុកកោះកុង លោក សំ ពិសិដ្ឋ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងក្រុមហ៊ុនចំនួន ៣ក្រុមហ៊ុន គឺក្រុមហ៊ុន ពៅ ផល្លា , ក្រុមហ៊ុន ទឹម រិន និងក្រុមហ៊ុន លួន មុំ សរុប ០៧នាក់ ស្រី ០២នាក់ នៅសាលាឃុំត្រពាំងរូង។ ជាលទ្ធផល នៃការដេញថ្លៃគម្រោងនេះ បានទៅលើក្រុមហ៊ុន លួន មុំ ដែលបានដេញថ្លៃក្នុងតម្លៃ ១៤៨.០០១.៥០០ រៀល (មួយរយសែសិបប្រាំបីលាន មួយពាន់ ប្រាំរយរៀលគត់) ដែលជាតម្លៃទាបជាងគេ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង