លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក លោក អន សុធារិទ្ធ អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការសាលាស្រុកថ្មបាំង ក្រុមប្រឹក្សាឃុំប្រឡាយ ព្រមទាំងពុទ្ធបរិស័ទ្ធ បានយកទេយ្យទាន របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តអង្គជុំមន្ត្រី ហៅវត្តចំណារស្ថិតនៅឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង រួមមាន អង្ករ ២បាវ ទឹកសុទ្ធ ១០កេស ប្រេងឆាចំណុះ ២លីត្រ ៦ដប មី ៦កេស ទឹកស៊ីអៀវ ១កេស ទឹកត្រី ២កេស អំពូលសូឡា ២ផ្ទាំង ទៀនវស្សា ២ដើម ប៊ីចេង ២គីឡូក្រាម ស្ករស ៦គីឡូក្រាម និងថវិកាចំនួន ២,១០៥,៥០០រៀល។