ស្រុកកោះកុង: ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំនួន ០៣នាក់ អាជ្ញាធរភូមិកោះស្រឡៅចំនួន ០១នាក់ សហការជាមួយបុគ្គលិកប៉ុស្តិ៍សុខភាពចំនួន ០១នាក់ ចុះតាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងមូលដ្ឋានភូមិកោះស្រឡៅ និងបានបញ្ចប់ ការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ