/ / /

គណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង រៀបចំកិច្ចប្រជុំ ពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុង ឱកាសពិធីបុណ្យជាតិផ្សេងៗ ក្នុងឆ្នាំ២០២១

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ ដើម្បើប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និង ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១។

តបតាមសំណើរបស់ពន្ធនាគារខេត្ត ទណ្ឌិតដែលត្រូវដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស មានសរុបចំនួន ២៣នាក់ ក្នុងនោះ៖
១.ពិធីបុណ្យឯករាជ្យជាតិ ស្នើសុំ ១១នាក់ (ស្រី ០២)
-បន្ធូបន្ថយទោស ៣ខែ មានចំនួន ០៥នាក់ (ស្រី ០១)
-បន្ធូបន្ថយទោស ៦ខែ មានចំនួន ០២នាក់
-បន្ធូបន្ថយទោស ៩ខែ មានចំនួន ០៣នាក់ (ស្រី ០១)
-លើកលែងទោស មានចំនួន ០១នាក់
២.ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ស្នើសុំ ១២នាក់ (ស្រី ០១)
-បន្ធូបន្ថយទោស ៣ខែ មានចំនួន ០៦នាក់
-បន្ធូបន្ថយទោស ៦ខែ មានចំនួន ០២នាក់
-បន្ធូបន្ថយទោស ៩ខែ មានចំនួន ០១នាក់
-បន្ធូបន្ថយទោស ១២ខែ មានចំនួន ០១នាក់
-លើកលែងទោស មានចំនួន ០២នាក់ (ស្រី ០១)

ជាលទ្ធផល គណៈកម្មការបានសម្រេចឯកភាព លើការដាក់ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ៨/១១សំណើ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និង ៧/១២សំណើ សម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ បន្តកិច្ចសហការល្អ បំពេញតួនាទីភារកិច្ចឈរលើស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធាន សុខាភិបាលនានា និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងជំងឺបំប្លែងថ្មី ដែលតា(Delta) ផងដែរ៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល​ចូលរួមពិធី​គោរពទង់ជាតិ​នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធកងទ័ពពលី​

  • ហេង គីមឆន/
    31/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)

  • រដ្ឋបាលស្រុកកោះកុង/
    31/03/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង  ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពីសិក្ខា​សាលាស្តីពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍មូលនិធិប័ណ្ណសមធម៌ និងព្រឹត្តិការណ៍សហគមន៍ស្ដ្រី និងកុមារក្រោមអាយុ២ឆ្នាំ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រី នៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ស្រុក និងស.ស.យ.ក វិទ្យាល័យឬស្សីជ្រុំ បានធ្វើអនាម័យបរិស្ថាន រើសសំរាម