រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជាគ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក ក្នុងឃុំស្រែអំបិល ចំនួន ៩២ គ្រួសារ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងឯកឧត្តម មាស សម្បត្តិ លោក ហួត សុខជា លោក ឃឹម រតនា លោក Wang Yulei តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលផ្តួចផ្តើមគំនិតដោយ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត ជាគ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ៩២ គ្រួសារ

ដោយឡែក កម្មវិធីនាពេលនេះ នឹងផ្តល់ជូនក្នុងមួយគ្រួសារនូវ ៖ អង្ករ ២៥ គីឡូក្រាម មី ១២កំប៉ុង ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ទឹកសុទ្ធ ៦ដប កូនដបដាក់ទឹកអាល់កុលសម្រាប់សម្អាតដៃ ១០០ដប និងម៉ាស់ ២០៕

អត្ថបទទាក់ទង