ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង លោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្រោមអធិបតីភាពលោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានអ្នកចូលរួមចំនួន ១២នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង