លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យប្រតិភូ មជ្ឈមណ្ឌលទំនាក់ទំនងកិច្ចការសន្តិសុខ ព្រំដែន និងកងកម្លាំងចំពោះកិច្ចនាវិក-យោធិន១៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន ព្រមទាំងបាននាំយកថវិកាចំនួន ១០,០០០បាត ជូនរដ្ឋបាលខេត្តសម្រាប់សាងសង់អគារដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែន ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង។