រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ”

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុកកោះកុង  បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជូនដល់អង្គភាពរដ្ឋបាលឃុំទាំង៤នៃស្រុកកោះកុង ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកកោះកុង ដែលមានអ្នកចូលរួមចំនួន ១២នាក់ ស្រី ០៣នាក់។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោក សុខ ភិរម្យ អភិបាលរងស្រុក បានលើកឡើងអំពីគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រស្ដីពីពិការភាពឆ្នាំ២០១៩-២០២៣ អំពីចក្ខុវិស័យ និងបេសកកម្ម ព្រមទាំងអត្ថប្រយោជន៍នានា អំពីការកំណត់អត្តសញ្ញាណជនមានពិការភាព សម្រាប់ជូនជនពិការគ្រប់ប្រភេទទទួលបានសេវាគាំពារសង្គម ឱកាសការងារ ការផ្ដល់ចំណេះដឹង វិជ្ជាជីវៈ ការអប់រំ កីឡា ការទទួលបានសិទ្ធិស្មើភាពចំពោះមុខច្បាប់ មិនមានការរើសអើងពីសង្គម ជាដើម។

អត្ថបទទាក់ទង