សាខា កក្រក កោះកុង៖ សាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នាព្រឹកថ្ងៃពុធ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានដឹកនាំ នាយក ក្រុមប្រតិបត្តិសាខា ចូលរួមជាមួយ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ តាមអនឡាញ (Zoom) អំពីសេចក្តីព្រាង យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក ដែលមានការសម្របសម្រួលពី លោកជំទាវអគ្គលេខាធិការរងទី១ និងឯកឧត្តមអគ្គលេខាធិការរងទី២ ក្រុមកសាងយុទ្ធសាស្ត្រ កក្រក និងមានការចូលរួមពី សាខា កក្រក ខេត្តចំនួន ៥៖ (សាខា កក្រក ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពង់ចាម និងខេត្តតាកែវ)។
កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ ដើម្បីរួមចំណែកមតិយោបល់ចូលរួមកសាងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កក្រក មួយច្បាប់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចធ្វើប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយសមស្របទៅនឹងបរិបទប្រទេសកម្ពុជា។