លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយមានសមាសភាពគណៈកម្មាធិការចូលរួមសរុប ៤៩នាក់។
របៀបវារៈនៃកិច្ចប្រជុំមានចំនួន ០៧ ដូចខាងក្រោម៖
១. បទបង្ហាញផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ០១៤៩ ផកប្រ.ក ស្តីពីការដាក់អោយប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើ សេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
២. ពិនិត្យ និងផ្តល់យោបល់លើបញ្ជីគម្រោងជាអាទិភាពដោយប្រើប្រាស់ថវិកាខេត្តកោះកុង ឆ្នាំ ២០២២-២០២៤
៣. ពិនិត្យ និងផ្តល់យោបល់លើផែនការយុទ្ធសាស្រ្តថវិកា ២០២២-២០២៤ និង ផែនការថវិកា ឆ្នាំ២០២២
៤. ពិនិត្យ និងអនុម័តលើការផ្លាស់ប្តូរគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មកជួសជុល
ស្ថាបនាផ្លូវដោយចាក់កៅស៊ូអាសេ
៥. បទបង្ហាញអំពីរបាយការណ៍សង្ខេបស្តីពីបច្ចុប្បន្នភាពដំណើរការកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
៦. ការពិនិត្យ និងផ្តល់យោបល់លើផលប៉ៈពាល់ដីធ្លី នៃគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូអាសេ ប្រវែង៨០០ម ទទឹង៧ម និងលូមូលដោះទឹក អង្កត់ផ្ចិត ០.៨០ម ចាប់ពីមុខមន្ទីរផែនការខេត្ត ឆ្ពោះទៅផ្ទះ ចេង ឪ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ
៧. បញ្ហាផ្សេងៗ……។