លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី ក្រុមហ៊ុន ជី អ៉ី ជី ស្មលថោន ឯ ក ( គម្រោងដីឡូតិ៍ និង បុរីសិរីមង្គល) រួមមានអាល់កុល២ កាន ម៉ាស់ ៥០ប្រអប់ ដបបាញ់អាកុលចំនួន ១២០ ដប ទឹកសុទ្ធ ២០យួរ និង ២០កេស ថវិកាចំនួន ៤០០,០០០ រៀល ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) នៅក្នុងខេត្តកោះកុង។