រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានប្រគល់រថយន្ត Ford Ranger Pick-up ចំនួន ០៣ គ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ អធិការដ្ឋាននគរបាលស្រុកកោះកុង និងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានប្រគល់រថយន្ត Ford Ranger Pick-up ចំនួន ០៣ គ្រឿង ជូនដល់អធិការដ្ឋាននគរបាលចំនួន ០៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ នាពេលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាន៍ផ្តាំផ្ញើ ដល់លោកអធិការទាំង០៣ ដែលបានទទួលរថយន្ត ត្រូវថែរក្សារថយន្តអោយបានល្អ និង យកទៅប្រើប្រាស់អោយចំគោលដៅ អធិការដ្ឋាននគរបាល ដែលបានទទួលរួមមាន៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ អធិការដ្ឋាននគរបាលស្រុកកោះកុង និងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ។

អត្ថបទទាក់ទង