ថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីសំណេះសំណាល ចែកអំណោយ ថវិកាមួយចំនួន ជូនដល់ប្រជាការពារទាំងបីសង្កាត់ សរុបចំនួន ៦៩នាក់ ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលក្រុង និងលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ពិធីសំណេះសំណាលនេះបានរៀបចំធ្វើឡើងនៅសាលាក្រុងខេមភូមិន្ទ។ ជាមួយគ្នានោះដែរ មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងក្រុង នាយក នាយករងរដ្ឋបាលក្រុង ចៅសង្កាត់ ចៅសង្កាត់រង និងមន្រ្តីរាជការសាលាក្រុង។
#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#