លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃ អ.គ.វ.ក-១៩ ខេត្តកោះកុង បានប្រជុំក្រុមការងារលេខាធិការបន្ទាន់ ដើម្បីរៀបចំផែនការត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ដូសទី៣ (ដូសជំរុញ) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។