រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីនៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីរបស់ប្រជាពលរដ្ឋចំនួនបីករណីដូចខាងក្រោម៖
១. ទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ ហេង ហៃ ស្នើសុំចុះបញ្ជីដី ស្ថិតនៅភូមិកំពុងស្តាំង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
២. ទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ ប៉េង ឈន ស្នើសុំចុះបញ្ជីដីស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
៣. ទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ គា សុគង់ ស្នើសុំចុះបញ្ជីដីស្ថិតនៅភូមិស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្រុមការងារចូលរួមមន លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលស្រុកស្រែអំបិល ការិយាល័យភូមិបាលស្រុកស្រែអំបិល មេឃុំ និងអ្នកពាក់ព័ន្ធ។

ពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា នៅពេលក្រុមការងារចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី មិនមែនមានន័យអនុញ្ញាតចុះបញ្ជីដីឱ្យនោះទេ។ ការអនុញ្ញាតឱ្យចុះបញ្ជីដីធ្លីបានលុះត្រាតែការកាន់កាន់ដីធ្លីនោះស្របច្បាប់ មានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ មានការកាន់កាប់និងអាស្រ័យផលជាក់ស្តែង និងលក្ខខណ្ឌផ្សេងៗទៀតដែលច្បាប់តម្រូវ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពដីជារួមរួចហើយ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនឹងចុចនិយាមកាដី តំឡើងផែនទីទីតាំងដី ដោយកាត់ចេញនូវចំណីព្រែក អូរ ស្ទឹង ផ្លូវ… ដើម្បីយកមកពិនិត្យផ្ទៀតផ្ទាត់ថាតើ ទីតាំងដីដែលស្នើសុំនេះមានស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ឬមានប៉ះពាល់ជាមួយតំបន់ការពារនានាឬទេ ហើយដីនេះមានទំនាស់ដែរឬអត់។

អត្ថបទទាក់ទង