លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគាំទ្រស្រុកកោះកុង និងជា អនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកោះកុង រួមជាមួយក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ តំណាងលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បាននាំអំណោយ ជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល និងធ្វេីចត្តាឡីស័កចំនួន ៣១គ្រួសារ នៅស្រុកកោះកុង ខេត្តកោះកុង រួមមាន:
- មីម៉ាម៉ា ១០កេសធំ
- អង្ករ ២តោន (២៥kg/ម្នាក់)
- ទឹកអូរ៉ាល់ ២០កេស
- ទឹកត្រី ១០កេស
- ទឹកសុីអុីវ ១០កេស
- ថ្នាំពេទ្យ ៣៥ កញ្ចប់
- ម៉ាស់ ២០ប្រអប់ (១,០០០ម៉ាស់)
- ដបបាញ់អាល់កុល ៣៥ដបតូច។