ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តប្រចាំឆមាសទី២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តាមប្រព័ន្ធអនឡាញ នៅសាលប្រជុំសាលាស្រុកកោះកុង។