រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ផ្លូវមួយខ្សែរប្រវែង ៣៦គ.ម តភ្ជាប់ពីវារីអគ្គីសនីគីរីរម្យ៣ទៅកាន់ភូមិ សំលោតពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងសិក្សាគម្រោងថែទាំលក្ខណៈខួបសម្រាប់ឆ្នាំ ២០២២ ខាងមុខ។

នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២១ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរួមដំណើរជាមួយក្រុមការងារអន្តរក្រសួង ដែលមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយ លោក ជា ចន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល ចុះធ្វើការសិក្សាខ្សែផ្លូវមួយខ្សែប្រវែង ៣៦គ.ម តភ្ជាប់ពីតំបន់វារីអគ្គីសនីគីរីរម្យ៣ ទៅកាន់ ភូមិសំលោតពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបច្ចុប្បន្នកំពុងទទួលរងការខូចខាតយ៉ាងខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សា ដើម្បីលើកផែនការជួសជុលថែទាំលក្ខណៈខួបក្នុងឆ្នាំ២០២២ខាងមុខ។

អត្ថបទទាក់ទង