ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិកោះស្រឡៅ ចុះត្រួតពិនិត្យនិងណែនាំប្រជាពលរដ្ឋធ្វើដំណើរមកពីខេត្តផ្សេងចូលមកក្នុង មូលដ្ឋាន ភូមិចំនួន២គ្រួសារ អោយធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃ ព្រមទាំងបានធ្វើការណែនាំដល់អ្នកប្រកប អាជីវកម្មទូកដឹកអ្នកដំណើរ ដោយហាមមិនអោយដឹកអ្នកធ្វើដំណើរឆ្លងខេត្តចូលមកក្នុងមូលដ្ឋានឃុំ ក្នុងកំឡុងពេលរាជរដ្ឋាភិបាលប្រកាសបិទខ្ទប់ខេត្តកោះកុង រយៈពេល១៤ថ្ងៃ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ