ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងលោក អ៊ឹង បឺត កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមធ្យមឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល និងជាប្រធានការិយាល័យផែនការគាំទ្រឃុំ-សង្កាត់ បាននាំយកនូវសម្ភារមួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ដើម្បីធ្វើការប្រគល់ជូនបន្តដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សម្ភារនាពេលនោះរួមមាន៖
១/លោកស្រី អ៊ិន សុភី ទឹកសណ្តែកដប ០៨កេស ទឹកសុទ្ធ ២០យួរ និងទឹកដោះគោឆៅកំប៉ុងចំនួន ២ឡូ
២/លោក អ៊ឹង បឺត ទឹកសុទ្ធ ២០យួរ