ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រដួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងជាសមាជិកគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២១ របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ចូលរួមក្នុងកិច្ចជុំរួមមានឯកឧត្តម លោកជំទាវលោក លោកស្រីអនុប្រធានគណៈកម្មការ សមាជិកសមាជិកានៅថ្នាក់ក្រសួង និងមកពីបណ្តារាជធានី ខេត្តទាំង២៥ បានចូលរួមផងដែរ។ដោយមានការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គណៈកម្មការ នៅខែកក្កដា នេះយើងទទួលបានលទ្ធផលដូចតទៅ៖
*ស្រង់ប្រភពដែលផ្សព្វផ្សាយសារនិងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពលសង្គម និងប្រមាថថ្នាក់ដឹកនាំ សរុបចំនួន ១៦១ ករណី រួមមាន៖
១-ញុះញង់ រិះគន់រាជរដ្ឋាភិបាល និងប្រឌិត បំភ្លៃការពិតចំនួន១០២ករណី។
២-ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន ៤៩ករណី។
៣-ព័ត៌មានមិនពិត និងបំពុលសង្គម ចំនួន ០៣ ករណី។
៤-ព័ត៌មានមិនពិតតាមបណ្តាញសង្គមផ្សេងៗ(TikTok , YouTube )ចំនួន ០៧ ករណី។ ក្នុងចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ញុះញង់ ប្រមាថខាងលើ គឺមានគណនី និងទំព័រហ្វេសប៊ុកចំនួន ៩៣ ដែលសកម្មក្នុងការផ្សព្វផ្សាយ។
*ចំពោះវិធានការ និងបន្សាប៖
១-ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ដែលបានបញ្ជាក់ពីសមត្តកិច្ចពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ។
២-កំណត់មុខសញ្ញាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារអន្តរក្រសួង ចំនួន ១៧ ករណី។
៣-សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងអុចអាលបង្កចលាចលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ក្រសួងមានវិធានការដូចជាៈ
- អប់រំ ណែនាំ និងព្រមានចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តកំហុសឆ្គងខាងក្រមសីលធម៌វិជ្ជាជីវៈ។
- ព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណចំពោះអង្គភាពសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ។
- ប្តឹងទៅតុលាការតាមនីតិវិធីច្បាប់ ចំពោះសកម្មភាពរបស់អ្នកសារព័ត៌មានដែលរំលោភច្បាប់ ផ្សព្វផ្សាយព័ត៌មានញុះញង់បណ្តាលឱ្យកើតមានអំពើហឹង្សា ចលាចលក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចជាតិ និងទំនាក់ទំនងជាមួយបរទេសជាដើម។
ឯកឧត្តមប្រធានអង្គប្រជុំថ្លែងថា អ្នកកាសែតដែលមានវិជ្ជាជីវៈ គឺជាអ្នកជួយរកឱ្យឃើញនូវចំណុចខ្សោយ ចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ ដើម្បីឱ្យមានការកែលម្អ។តែអ្នកកាសែតមួយចំនួនចំណេះដឹងនៅមានកម្រិត ពេលខ្លះប្រើសិទ្ធិហួសដែនកំណត់ ដូច្នេះត្រូវឱ្យមានការបើកវគ្គបណ្តុះបណ្តាលដើម្បីឱ្យអ្នកសារព័ត៌មានយល់ដឹងអំពីដែនសិទ្ធិរបស់ខ្លួន និងតម្រូវឱ្យមានអ្នកចូលរួម(អ្នកសារព័ត៌មាន មន្ត្រីយុត្តិធម៌ និងអ្នកពាក់ព័ន្ធដ៍ទៃទៀត)។
ជាមួយគ្នានេះដែរឯកឧត្តមប្រធាន ក៍បានជម្រុញឱ្យប្រធានមន្ទីរព័ត៌មានរាជធានី ខេត្តចូលរួមឱ្យសកម្មក្នុងការសហការជាមួយអាជ្ញាខេត្ត និងអ្នកពាក់ព័ន្ធដ៍ទៃទៀត ដើម្បីក្តាប់និងប្រមូលឱ្យបានទាន់សភាពការណ៍នូវព័ត៌មានក្លែងក្លាយ និងធ្វើការបន្សាប់ឱ្យបានទាន់ពេលវេលា ពិសេសក្នុងដំណាក់កាលក្នុស្ថានភាពភាពជំងឺកូវីដ-១៩ កំពុងរាលដាលនាពេលបច្ចុប្បន្ន៕