រដ្ឋបាលឃុំត្រពាំងរូង: ថ្ងៃសៅ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ចំនួន ០១នាក់ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង យកសំណាកលើប្រជាពលរដ្ឋ រកជំងឺកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័ស បានចំនួន ៥១នាក់ ស្រី ២៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។ ជាលទ្ធផលមានអ្នកមានវិជ្ជមានចំនួន ០២នាក់ ស្រី ០១នាក់។ ក្រុមគ្រូពេទ្យបានឱ្យពួកគាត់សម្រាកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រាល។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង