រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើ របស់ប្រជាពលរដ្ឋស្នើសុំចុះបញ្ជីស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ប្រជាពលរដ្ឋ ឈ្មោះ កៅ គន្ធា ស្នើសុំចុះបញ្ជីដីស្ថិតនៅភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ ទាំងលោកប្រធានមន្ទីរបរិស្ថាន លោកតំណាងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកអភិបាលស្រុកគិរីសាគរ មេឃុំព្រែកខ្សាច់ មេភូមិយាយសែន បានឯកភាពជារួមថា មុននឹងធ្វើការចុះបញ្ជីដី ជូនប្រជាពលរដ្ឋ មន្ត្រីជំនាញភូមិបាល ត្រូវចុចយកនិយាមកាដីដំឡើងផែនទីទីតាំងដីឱ្យបានច្បាស់លាស់ ដោយកាត់ចេញ/ទុកនូវចំណីព្រែក សមុទ្រ ផ្លូវ ជាដើម ហើយបន្ថែមពីនេះទៅទៀត ម្ចាស់សំណើត្រូវមានឯកសារពាក់ព័ន្ធមួយចំនួនទៀតដែលច្បាប់តម្រូវ៕

អត្ថបទទាក់ទង